ពិសេសសម្រាប់អាជីវករ អេ អឹម ខេ! ទុកប្រាក់ក្នុងគណនីសន្សំទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 4%/ឆ្នាំ

ភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ អេ អឹម ខេ បានប្រកាសដាក់ដំណើរការផលិតផលថ្មីគឺ «គណនីសន្សំដៃគូអាជីវកម្ម» ក្នុងគោលបំណងជួយដល់ម្ចាស់អាជីវកម្មឱ្យទទួលបានផលចំណេញពីចរន្តសាច់ប្រាក់ប្រចាំថ្ងៃរបស់ខ្លួន។ តាមរយៈការប្រើប្រាស់គណនីប្រភេទថ្មីនេះ អាជីវករមិនត្រឹមតែមានភាពងាយស្រួលក្នុងការគ្រប់គ្រងប្រតិបត្តិការចំណូល-ចំណាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ដូចជា៖

  • ការបង្កើនផលចំណេញលើសមតុល្យប្រាក់បញ្ញើ៖ ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 4% ក្នុងមួយឆ្នាំ ចំពោះសមតុល្យចាប់ពី $2,000 ឬ 8 លានរៀល ឡើងទៅ។ នេះជាយន្តការមួយដែលអាចបង្កើនប្រាក់ចំណេញបន្ថែមសម្រាប់អាជីវកម្ម។
  • ប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់ឌីជីថល៖ សម្រួលដល់ការទទួលការស្កេនទូទាត់តាម KHQR ពីគ្រប់ធនាគារទាំងអស់ដោយមិនអស់ថ្លៃសេវា ដែលជួយបង្កើនល្បឿននៃការលក់ដូរ និងកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់សុទ្ធ។
  • ការគ្រប់គ្រងហិរញ្ញវត្ថុដោយភាពជឿជាក់៖ ម្ចាស់អាជីវកម្មអាចតាមដានរាល់ប្រតិបត្តិការ និងគ្រប់គ្រងចរន្តសាច់ប្រាក់បានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈកម្មវិធី AMK Mobile។

ការដាក់ចេញនូវផលិតផលនេះ គឺជាផ្នែកមួយនៃបេសកកម្មរបស់ អេ អឹម ខេ ក្នុងការផ្តល់នូវភាពងាយស្រួល ផ្តល់ផលចំណេញពិតប្រាកដ និងភាពបត់បែនខ្ពស់បំផុតជូនដល់ដៃគូអាជីវកម្ម ដើម្បីជំរុញឱ្យអាជីវកម្មរបស់ពួកគេកាន់តែរីកចម្រើន។

ទំនាក់ទំនងស្នើសុំជាអាជីវករ អេ អឹម ខេ ឥឡូវនេះតាម 023 220 022 / 1800 200 200

អំពីធនាគារ អេ អឹម ខេ

ធនាគារ អេ អឹម ខេ គឺជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែបជូនដល់អតិថិជនគ្រប់រូបនៅទូទាំងប្រទេស ជាពិសេសស្ត្រី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាពដែលពួកគាត់ចង់បាន។ ធនាគារមានបណ្តាញប្រតិបត្តិការនៅគ្រប់រាជធានី-ខេត្ត និងស្រុក-ក្រុង-ខណ្ឌទាំងអស់ក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន ១៤៣ កន្លែង និងភ្នាក់ងារជាង ៥.០០០ ទូទាំងប្រទេស។ ក្រៅពីសេវាកម្ចី និងប្រាក់បញ្ញើ ធនាគារក៏មានផ្តល់ជូននូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប រួមមាន៖ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ប៊េងកាសួររេន សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងកម្មវិធីធនាគារចល័ត AMK Mobile ដែលអាចស្កេនទូទាត់តាម KHQR រួមជាមួយសេវាហិរញ្ញវត្ថុជាច្រើនទៀត។

ព័ត៌មានផ្សេងៗ

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក