សេចក្ដីជូនដំណឹងអំពីការផ្លាស់ប្ដូរកាត CSS!

ធនាគារ អេ អឹម ខេ សូមគោរពជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ដែលកំពុងប្រើប្រាស់កាត CSS ដែលមានលេខ 6ខ្ទង់ ផ្តើមដោយលេខ 637079 សូមអញ្ជើញមកធ្វើការផ្លាស់ប្ដូរមកកាតថ្មី ដើម្បីធានាបាននូវការប្រើប្រាស់សេវាកម្ម ដែលមានប្រសិទ្ធភាព សុវត្ថិភាព និងអាចដំណើរការប្រតិបត្តិការជាមួយស្ថាប័នផ្សេងៗបានយ៉ាងរលូន។

ដើម្បីសម្រួលដល់ការផ្លាស់ប្ដូរកាត សូមអតិថិជនភ្ជាប់មកជាមួយនូវឯកសារខាងក្រោម៖

១. កាត CSS ដែលកំពុងប្រើប្រាស់

២. ឯកសារបញ្ជាក់អត្តសញ្ញាណ (ក្នុងករណីបាត់កាត)

បញ្ជាក់៖ ការផ្លាស់ប្ដូរកាត ផ្ដល់ជូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៦។ អតិថិជនអាចអញ្ជើញមកផ្លាស់ប្តូរកាតនៅគ្រប់សាខារបស់ ធនាគារ អេ អឹម ខេ ទាំង 143 សាខា នៅទូទាំងប្រទេស។

ធនាគារ អេ អឹម ខេ សូមថ្លែងអំណរគុណចំពោះការសហការរបស់អតិថិជនទាំងអស់ 

សូមអរគុណ!

សំណួរ-ចម្លើយតែងសួរញឹកញាប់

ប្រសិនបើបងជាអតិថិជនចាស់ធ្លាប់មានកាតពីមុន ការប្តូរកាតមិនត្រូវបានគិតថ្លៃសេវា។

ប្រសិនបើបងមិនប្តូរកាតចាស់ទេ កាតចាស់របស់បងនឹងមិនអាចប្រើប្រាស់បានទៀតទេ ចាប់ពីថ្ងៃទី ០១​ ខែកក្កដា ២០២៦ នេះតទៅ។ ទោះបីកាតចាស់បងមិនអាចប្រើបាន តែបងអាចដកលុយបានតាម ម៉ាស៊ីន អេធីអ៊ឹម និង ភ្នាក់ងារ អេ អឹម ខេ បានតាមរយៈកម្មវីធីធនាគារចល័ត។

សម្រាប់គណនីរបស់បងមិនមានការផ្លាស់នោះទេ។

កាតចាស់របស់បងអាចប្រើប្រាស់បានរហូតដល់ត្រឹមថ្ងៃទី ៣០​​ ខែមិថុនា ២០២៦។

បងមិនអាចប្តូរតាមរយៈ App បានទេ គឺតម្រូវបងមកកាន់សាខាដោយផ្ទាល់។

ការទូទាត់ ការផ្ទេរប្រាក់ ឬសេវាកម្មផ្សេងៗនៅលើ App គឺនៅដំណើរការបានទាំងអស់។

ដោយសារតែស្ថាប័នយើងខ្ញុំត្រូវអនុលោមទៅតាម​សេចក្តីណែនាំរបស់អាជ្ញាធរទាក់ទងនឹងការដាក់អោយប្រើប្រាស់កាត ស្តង់ដានៅក្នុងប្រទេស។

កាតថ្មីនេះ គឺមានសុវត្តិភាពសម្រាប់ប្រើប្រាស់ និងទប់ស្ដាត់ការក្លែងបន្លំ ក៏ដូចជាហានិភ័យប្រតិបត្តិការពាក់ព័ន្ធនឹងការប្រើប្រាស់កាតទូទៅក្នុងប្រទេសកម្ពុជា។​ហើយអាចធ្វើប្រតិបត្តិការគ្រប់បណ្តាទូអេ ធី អឹម របស់ស្ថាប័នទាំងឡាយណាដែលជាសមាជិក CSS។

ការផ្លាស់ប្តូរកាតបានគ្រប់ការិយាល័យ អេ អឹម ខេ ទាំងអស់ រៀងរាល់ម៉ោងធ្វើការ ពីម៉ោង ៨ព្រឹក ដល់ ៣កន្លះល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ឯកសារត្រូវភ្ជាប់មកជាមួយគឺ កាតចាស់ ឬឯកសារបញ្ជាក់អត្តសញ្ញាណ។

ការផ្លាស់ប្តូរកាត គឺទទួលបានកាតថ្មីភ្លាមៗ។

ប្រសិនបើបងមិនប្តូរកាតចាស់ទេ កាតចាស់របស់បងនឹងមិនអាចប្រើប្រាស់បានទៀតទេ ចាប់ពីថ្ងៃទី ០១​ ខែកក្កដា ២០២៦ នេះតទៅ។

ប្រសិនបើបងមិនផ្លាស់ប្តូរកាតថ្មីទេ កាតចាស់របស់បងមិនអាចធ្វើប្រតិបត្តិការបានទេ។ទោះបីកាតចាស់បងមិនអាចប្រើបាន តែបងអាចដកលុយបានតាម ម៉ាស៊ីន អេធីអ៊ឹម និង ភ្នាក់ងារ អេ អឹម ខេ បានតាមរយៈកម្មវីធីធនាគារចល័ត។

បងមិនអាចធ្វើប្រតិបត្តិការបានទេជាមួយកាតចាស់។ តែបងអាចដកបានដោយស្តេនតាមរយៈ QR ពីកម្មវីធីធនាគារចល័ត។

បងអាចស្កេនតាមរយៈ QR ពីកម្មវិធីធនាគារចល័តអេ អឹម ខេ នៅតាមបណ្តាញភ្នាក់ងារ និងអេធីអ៊ឹម អេ អឹម ខេ។

មិនបាត់បង់នោះទេ។

អតិថិជនត្រូវធ្វើការប្តូរតាមពេលដែលកំណត់ពី អេ អឹម ខេ។

កាតថ្មីមានសុវត្តិភាពខ្ពស់ ការពារហានិភ័យការលួចបន្លំព័តមាន និងអាចធ្វើការទូទាត់ជាមួយបច្ចេកវិជ្ជាថ្មីជាមួយប្រតិបត្តិការ Contactless (Tap To Pay) ដោយមិនចាំបាច់សកឬឆូតកាត គឺគ្រាន់តែដាក់កាតលើម៉ាស៊ីន POS តែប៉ុណ្ណោះ។

ការប្តូរកាតនេះមិនមានការប៉ះពាល់លើការទូទាត់តាមរយ: Online ឬ App Payment ទេ          

ព័ត៌មានផ្សេងៗ

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក