គណនីមានកាលកំណត់សម្រាប់ស្ថាប័នហិរញ្ញវត្ថុ

គណនីមានកាលកំណត់សម្រាប់ស្ថាប័នហិរញ្ញវត្ថុ

អំពីផលិតផល

គោលបំណង៖ ផ្តល់ជូនអតិថិជនដែលមានគោលបំណងដាក់ប្រាក់សន្សំនៅក្នុងពេលវេលាណាមួយជាក់លាក់  ដើមី្បទទួលបាននូវការបង្កើនចំណូលរបស់ខ្លួនតាមរយៈការដាក់សន្សំជាមួយអត្រាការប្រាក់ខ្ពស់ និងមានសុវត្ថិភាព។

អតិថិជនគោលដៅ៖

  • ស្ថាប័នហិរញ្ញវត្ថុ សំដៅដល់អង្គភាពណាមួយដែលផ្តល់សេវាហិរញ្ញវត្ថុទាំងអស់ ដែលទទួលបានអាជ្ញាប័ណ្ណចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា (NBC) ឬស្ថាប័នប្រហាក់ប្រហែលណាមួយដែលទទួលបានអាជ្ញាប័ណ្ណអនុញ្ញាតនៅបរទេសពីនិយ័តករធនាគារណាមួយ។
  • ស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត សំដៅដល់គ្រឹះស្ថាន ក្រៅពីស្ថាប័នហិរញ្ញវត្ថុ រួមមានក្រុមហ៊ុនធានារ៉ាប់រង មូលនិធិសោធននិវត្តន៍ និងក្រុមហ៊ុនមូលបត្រ ជាដើម។

អត្ថប្រយោជន៍

ការវិនិយោគដែលមានផលចំណេញខ្ពស់

បង្កើតឡើងសម្រាប់អាជីវកម្មដែលស្វែងរកការបង្កើនប្រាក់ចំណេញតាមរយៈអត្រាការប្រាក់ខ្ពស់។ ​

រយៈពេលបត់បែនតាមតម្រូវការ

ជ្រើសរើសរយៈពេលសន្សំចាប់ពី ១ សប្តាហ៍ ដល់ ៣៦ ខែ ទៅតាមតម្រូវការអាជីវកម្មជាក់ស្តែង។

សុវត្ថិភាព និង អាចទុកចិត្តបាន

ធានាបាននូវផលចំណេញ ជាមួយនឹងការបញ្ជាក់លើវិញ្ញាបនបត្រដាក់ប្រាក់សន្សំ។

លក្ខណៈផលិតផល
បរិយាយ
រូបិយប័ណ្ណ

រៀល/ដុល្លារ

អត្រាការប្រាក់ប្រចាំឆ្នាំ

*សូមពិនិត្យតារាងអត្រាការប្រាក់

រយៈពេល

១ សប្តាហ៍ ដល់ ៣៦ ខែ

ទឹកប្រាក់ដាក់សន្សំ

ចាប់ពី ៤០០.០០០ រៀល/ ១០០ដុល្លារ

សមតុល្យតម្កល់អប្បបរមា

មិនមាន

ឯកសារបញ្ជាក់កម្មសិទ្ធិគណនី

វិញ្ញាបនបត្រប្រាក់សន្សំ

ពន្ធលើការប្រាក់

0%សម្រាប់និវាសនជនដែលស្ថិតក្រោមរបបស្វ័យប្រកាស ឬ​ ៦%សម្រាប់និវាសនជនដែលមិនស្ថិតក្រោមរបបស្វ័យប្រកាស ឬ ១៤%សម្រាប់អនិវាសនជន

ទីតាំងបើក/បិទគណនី

ការិយាល័យ​ អេ អឹម ខេ ក្នុងម៉ោងធ្វើការ

ការគណនាការប្រាក់

ការប្រាក់ត្រូវបានគណនានៅចុងកាលបរិច្ឆេទដែលបានកំណត់ ហើយការប្រាក់ដែលទទួល​នឹងបញ្ចូលក្នុងគណនីភ្ជាប់

លក្ខខណ្ឌដកប្រាក់

ដកប្រាក់នៅចុងកាលបរិច្ឆេទដែលបានកំណត់ ឬ ពេលបិទគណនី

គណនីភ្ជាប់

តម្រូវឱ្យមានគណនីស្ថាប័ន ដែលមានរូបិយប័ណ្ណដូចគ្នាទៅនឹងគណនីមានកាលកំណត់ដើម្បីទូទាត់ប្រាក់ពេលបើកគណនី និងទទួលប្រាក់ផ្ទេរពេលបញ្ចប់វគ្គ។

លក្ខខណ្ឌនៃការបន្តគណនីដោយប្រព័ន្ធ (Rollover)
  • អតិថិជនអាចធ្វើការជ្រើសរើសលក្ខខណ្ឌគណនីរបស់ខ្លួនដូចខាងក្រោម៖

    • មិនបន្តលក្ខខណ្ឌ (Non Rollover)
    • បន្តតាមលក្ខខណ្ឌ (Rollover)
      • បន្តទាំងប្រាក់ដើម និងការប្រាក់ (Both principle & interest amount)
      • បន្តតែប្រាក់ដើម (Only principle amount)

    *** ករណី អេ អឹម ខេ មានការកែប្រែទៅលើអត្រាការប្រាក់ និងលក្ខខណ្ឌផ្សេងៗ ទៀត នោះលក្ខខណ្ឌបន្តគណនីរបស់អតិថិជន ត្រូវអនុលោមតាមលក្ខខណ្ឌថ្មីរបស់ អេ អឹម ខេ។

លក្ខខណ្ឌបិទគណនីមុនកាលកំណត់
  • បិទគណនីមុន ឬ ស្មើ ១/៣ នៃរយៈពេលកំណត់គឺ មិនបាន​ទទួលការប្រាក់ទេហើយ​ត្រូវពិន័យ ០.១% នៃចំនួនទឹកប្រាក់ដែលដាក់សន្សំ ឬ អប្បបរមា២០ ដុល្លារ ឬ ៨០.០០០ រៀល។
  • បិទគណនីលើសពី១/៣ ទៅ២/៣ នៃរយៈពេលកំណត់ទទួលបានការប្រាក់ចំនួន៥០% នៃអត្រាការប្រាក់គណនីស្ថាប័នហិរញ្ញវត្ថុ។
  • បិទគណនីលើសពី២/៣ នៃរយៈពេលកំណត់ទទួលបានការប្រាក់គិតទៅតាមគណនីស្ថាប័នហិរញ្ញវត្ថុ។​
រយៈពេល (ខែ)
រៀល
ដុល្លារ
១ សប្តាហ៍*

រៀល៖ ០.៧៥%

០.៧៥%

ដុល្លារ៖ ០.៧៥%

០.៧៥%

២ សប្តាហ៍*

រៀល៖ ១.០០%

១.០០%

ដុល្លារ៖ ១.០០%

១.០០%

១*

រៀល៖ ១.២៥%

១.២៥%

ដុល្លារ៖ ១.០០%

១.០០%

២*

រៀល៖ ២.០០%

២.០០%

ដុល្លារ៖ ១.៧៥%

១.៧៥%

៣

រៀល៖ ៣.០០%

៣.០០%

ដុល្លារ៖ ២.៧៥%

២.៧៥%

៦

រៀល៖ ៣.៥០%

៣.៥០%

ដុល្លារ៖ ៣.២៥%

៣.២៥%

៩

រៀល៖ ៣.៧៥%

៣.៧៥%

ដុល្លារ៖ ៣.៥០%

៣.៧៥%

១២

រៀល៖ ៤.០០%

៤.០០%

ដុល្លារ៖ ៣.៧៥%

៣.៧៥%

១៨

រៀល៖ ៤.២៥%

៤.២៥%

ដុល្លារ៖ ៤.០០%

៤.០០%

២៤

រៀល៖ ៤.៥០%

៤.៥០%

ដុល្លារ៖ ៤.២៥%

៤.២៥%

៣៦

រៀល៖ ៥.២៥%

៥.២៥%

ដុល្លារ៖ ៤.៧៥%

៤.៧៥%

*សម្រាប់តែអតិថិជនដែលទំនាក់ទំនងតាម  នាយកដ្ឋានរតនាភិបាលប៉ុណ្ណោះ។

លក្ខខណ្ឌ
  • ជាស្ថាប័នដែលបានចុះបញ្ជីស្របច្បាប់ និងបទបញ្ញត្តិ
  • វិញ្ញាបនប័ត្រចុះបញ្ញីពាណិជ្ជកម្ម អនុស្សរណៈ ឬលក្ខន្តិកក្រុមហ៊ុន និង/ឬ លិខិតផ្លូវការរបស់ស្ថាប័ន និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលតម្រូវ
ទំនាក់ទំនង
023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
សូមធ្វើការទំនាក់ទំនងជាមួយសហការីយើងខ្ញុំ
បង្កើតគណនីដោយខ្លួនឯងលើ AMK Mobile
លក្ខខណ្ឌប្រើប្រាស់

ដោយបំពេញ និងដាក់ស្នើតាមទម្រង់នេះ អ្នកយល់ព្រមគោរពតាមគោលការណ៍ឯកជនភាព និងសុវត្ថិភាពរបស់យើងខ្ញុំ។

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក