ផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈ Swift

ផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈ Swift

អំពីផលិតផល

សេវាផ្ទេរប្រាក់ក្រៅប្រទេស របស់ធនាគារ AMK ផ្តល់អតិថិជនជា​ បុគ្គល និងអាជីវកម្ម អាចផ្ទេរ និងទទួលប្រាក់តាមរយៈបណ្តាញធនាគារដៃគូ (Correspondent Banks) ទូទាំងពិភពលោក ដោយផ្តល់ជូននូវសេវាកម្មដែលមានតម្លៃសមរម្យ ការប្រតិបត្តិការប្រកបដោយភាពរហ័សរហួន និងអាចទុកចិត្តបាន ព្រមទាំងមានវិធានការសុវត្ថិភាពខ្ពស់ក្នុងការការពារប្រតិបត្តិការរបស់លោកអ្នក។

មិនថាលោកអ្នកត្រូវការទូទាត់ប្រាក់ទៅអ្នកផ្គត់ផ្គង់នៅក្រៅប្រទេស បង់ថ្លៃសិក្សានៅបរទេស ទទួលប្រាក់ពីការនាំចេញ ឬផ្ទេរប្រាក់សម្រាប់តម្រូវការផ្ទាល់ខ្លួននោះទេ សេវាផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT របស់ធនាគារ AMK ផ្តល់ជូននូវមធ្យោបាយផ្ទេរប្រាក់ឆ្លងប្រទេសដែលមានសុវត្ថិភាព ងាយស្រួល និងអាចទុកចិត្តបាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិរបស់លោកអ្នក។

ឈ្មោះធនាគារ: AMK Bank PLC, Head Office

Building 285, Yothapol Khemarak Phoumin Blvd. (271), Sk. Tomnub teuk, Kh. Chamkarmorn, Phnom Penh, Cambodia.

BIC Code: AMIUKHPP

អត្ថប្រយោជន៍

ផ្ទេរប្រាក់ជាសកល

ធានាសុវត្ថិភាពនៃការផ្ទេរប្រាក់អន្តរជាតិ តាមរយៈបណ្តាញ SWIFT

ផ្ទេរ និងទទួលដោយសុវត្ថិភាព

ផ្តល់ភាពបត់បែនកាន់តែប្រសើរ សម្រាប់តម្រូវការផ្ទាល់ខ្លួន និងអាជីវកម្ម

មិនគិតកម្រៃសេវា

ចាប់ពីខែសីហា រហូតដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ 2026

រូបិយប័ណ្ណ សេវាផ្ទេរប្រាក់ កម្រៃក្នុងមួយប្រតិបត្តិការ
US Dollar (USD)
ការណែនាំអំពី
ការផ្ទេរប្រាក់
1. កម្រៃផ្ទេរប្រាក់ចូលពីក្រៅប្រទេស
កម្រៃជើងសារ 0.10% ឬអប្បបរមា 10 ដុល្លារ
កែសម្រួលប្រតិបត្តិការ Free
ត្រឡប់ប្រតិបត្តិការ 25 ដុល្លារ
2. កម្រៃផ្ទេរប្រាក់ចេញទៅក្រៅប្រទេស
កម្រៃជើងសារ 0.15% ឬអប្បបរមា USD 10
បូកថ្លៃបណ្ដាញ 15 ដុល្លារ
កែសម្រួលប្រតិបត្តិការ 25 ដុល្លារ
ត្រឡប់ប្រតិបត្តិការ 25 ដុល្លារ
រូបិយប័ណ្ណ ធនាគារដៃគូ ឈ្មោះធនាគារដៃគូ ប្រទេស/អាសយដ្ឋាន BIC Code
US Dollar
(USD)
ការណែនាំអំពី
ការផ្ទេរប្រាក់
Direct Bank Account The Shanghai Commercial &
Saving Bank, Ltd.
4F, No.2, Minquan E. Rd., Chung Shan District, Taipei, Taiwan SCSBTWTP
Intermediary Bank Shanghai Commercial Bank
Limited
Level 23 Tower 2 Kowloon Commerce Centre 51 Kwai Cheong Road Kwai Chung New Territories Hong Kong SCBKHKHH
Direct Bank Account Bank of Shanghai Co., Ltd.
(Available soon)
18F, No.688, South Zhongshan Road, Huangpu District, Shanghai, China BOSHCNSH
  • ផ្ទេរប្រាក់ទៅក្រៅប្រទេសតាមបណ្តាញ SWIFT។
  • ទទួលប្រាក់ផ្ទេរពីក្រៅប្រទេសចូលគណនីធនាគារ AMK។
  • ផ្តល់ជូនសម្រាប់អតិថិជនបុគ្គល និងអាជីវកម្មដែលមានសិទ្ធិប្រើប្រាស់សេវា។
  • អតិថិជនអាចប្រើប្រាស់សេវានេះបាននៅគ្រប់សាខាទាំងអស់ក្នុងរាជធានីភ្នំពេញ និងសាខាដែលបានជ្រើសរើសមួយចំនួននៅទូទាំងប្រទេស រួមទាំងសាខាកំពង់ស្ពឺ, កោះកុង, ក្រុងព្រះសីហនុ, កំពង់ឆ្នាំង, កណ្ដាល, កៀនស្វាយ, កំពង់ត្របែក, ក្រុងបាវិត, រមាសហែក, ស្វាយរៀង, អង្គតាសោម, បសេដ្ឋ, កំពត, ឧត្តរមានជ័យ, ព្រះវិហារ, បាទី, គងពិសី, តាកែវ, កំពង់ចាម, ស្គន់, សួង, កំពង់ថ្ម, កំពង់ធំ, បាត់ដំបង, មោងឫស្សី, ប៉ៃលិន, ពោធិ៍សាត់, មេមត់, មុខកំពូល, ព្រៃវែង, ក្រចេះ, មណ្ឌលគិរី, រតនគិរី, ស្ទឹងត្រែង, បន្ទាយមានជ័យ, ប៉ោយប៉ែត និងសៀមរាប។

  ចុចទីនេះដើម្បីមើលទម្រង់បែបបទ

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក