ចំណាប់អារម្មណ៍អតិថិជន

សូមស្វែងយល់ពីរបៀបដែល ធនាគារ អេ អឹម ខេ បានផ្លាស់ប្តូរជីវិតហិរញ្ញវត្ថុរបស់អតិថិជនរបស់យើង។ សូមស្តាប់បទពិសោធន៍ផ្ទាល់ពីបុគ្គលនិងអាជីវកម្ម ដែលបានទទួលផលប្រយោជន៍ពីសេវាកម្មផ្សេងៗរបស់យើង ចាប់ពីការខ្ចីប្រាក់រហូតដល់ធនាគារចល័ត។

ចំណាប់អារម្មណ៍អតិថិជន

សូមស្វែងយល់ពីរបៀបដែល ធនាគារ អេ អឹម ខេ បានផ្លាស់ប្តូរជីវិតហិរញ្ញវត្ថុរបស់អតិថិជនរបស់យើង។ សូមស្តាប់បទពិសោធន៍ផ្ទាល់ពីបុគ្គលនិងអាជីវកម្ម ដែលបានទទួលផលប្រយោជន៍ពីសេវាកម្មផ្សេងៗរបស់យើង ចាប់ពីការខ្ចីប្រាក់រហូតដល់ធនាគារចល័ត។
ឈាងលី សុខលាប

ភ្នាក់ងារម៉ាស្ទ័រ

ធ្វើជាភ្នាក់ងារ អេ អឹម ខេ ខ្ញុំមានភាពកក់ក្តៅខ្លាំងណាស់ ព្រោះនៅពេលជួបបញ្ហាណាមួយ បុគ្គលិកតែងតែជួយសម្របសម្រួល និងដោះស្រាយជូនបានទាន់ពេលវេលា។ តាមរយៈជាភ្នាក់ងារម៉ាស្ទ័រ បានធ្វើឲ្យអាជីវកម្មកាន់តែមានគេស្គាល់ច្រើន។ ទៅថ្ងៃអនាគត ខ្ញុំមានគម្រោងបើកហាងកាហ្វេ និងលក់ទំនិញចាប់ហួយបន្ថែមទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារ អេ អឹម ខេ ដែលបានផ្តល់ឱកាសឱ្យខ្ញុំក្លាយជាភ្នាក់ងារ និងអាចបង្កើតប្រភពចំណូលបន្ថែមយ៉ាងរឹងមាំ។ បច្ចុប្បន្ន ភ្នាក់ងាររបស់ខ្ញុំមានផ្តល់ជូនសេវាកម្មសម្បូរបែបដូចជា៖ ការទូទាត់កម្ចី បន្តសុពលភាពធានារ៉ាប់រង និងដកប្រាក់សំណងធានារ៉ាប់រង ផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស ទូទាត់វិក្កយបត្រទឹក-ភ្លើង ព្រមទាំងសេវាដាក់-ដកប្រាក់ពីគ្រប់ធនាគារផងដែរ។

ធា កញ្ញា

អតិថិជននៅភ្នាក់ងារ

ស្វាមីខ្ញុំមានបញ្ហាភ្នែក ខ្ញុំទទួលបានសំណងធានារ៉ាប់រងចំនួន ៧០ម៉ឺនរៀល តាមរយៈលេខកូដដែលផ្ញើមក ហើយខ្ញុំក៏ទៅដកប្រាក់ផ្ទាល់នៅភ្នាក់ងារ អេ អឹម ខេ ដែលនៅក្បែរផ្ទះបំផុត។ ខ្ញុំពិតជាពេញចិត្តខ្លាំង ព្រោះភ្នាក់ងារ អេ អឹម ខេ មិនត្រឹមតែនៅជិតផ្ទះ និងងាយស្រួលធ្វើដំណើរនោះទេ ថែមទាំងផ្តល់សេវាកម្មល្អ រហ័សទាន់ចិត្ត រួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ចំពោះអតិថិជនយ៉ាងខ្លាំង។

ភ្នាក់ងារ អេ អឹម ខេ មានផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុសម្បូរបែប ដូចជា ការទូទាត់កម្ចី បន្តសុពលភាពធានារ៉ាប់រង និងដកប្រាក់សំណងធានារ៉ាប់រង ទូទាត់វិក្កយបត្រទឹក-ភ្លើង ផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស ព្រមទាំងសេវាដាក់-ដកប្រាក់ពីគ្រប់ធនាគារ។

អ្នកស្រី ពៅ យ៉ា

អតិថិជនកម្ចី និងធានារ៉ាប់រង

ក្រោយពេលបាត់បង់ស្វាមី ស្ថានភាពគ្រួសារខ្ញុំបានធ្លាក់ក្នុងភាពលំបាកយ៉ាងខ្លាំង បាត់បង់ចំណូល និងបង្គោលទ្រទ្រង់គ្រួសារ។ ខ្ញុំបានស្នើកម្ចីពីធនាគារ អេ អឹម ខេ មកសាងសង់ផ្ទះឱ្យកូន និងបានសងរួចរាល់ ទើបមានគម្រោងធ្វើផ្ទះខ្លួនឯងម្តង។ គាប់ជួនពេលនោះ ស្វាមីខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ជាអកុសល ហើយខ្ញុំក៏ទទួលបានសំណងធានារ៉ាប់រងចំនួន ៣០លានរៀល ដែលធ្វើឱ្យខ្ញុំអាចសម្រេចចិត្តបន្តសាងសង់ផ្ទះសម្រាប់ខ្លួនឯង។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតេ និង អេ អឹម ខេ ដែលបានផ្តល់សំណងធានារ៉ាប់រងនេះ ជួយឱ្យខ្ញុំអាចសម្រេចក្តីស្រមៃមានផ្ទះផ្ទាល់ខ្លួនរហូតដល់ទៅពីរខ្នង (ទាំងផ្ទះខ្លួនឯង និងផ្ទះកូន)។

ផៃ រស្មី

ភ្នាក់ងារ ម៉ាស្ទ័រ

ចាប់ផ្តើមពីភ្នាក់ងារធម្មតារហូតក្លាយជាភ្នាក់ងារម៉ាស្ទ័ររបស់ ធនាគារ អេ អឹម ខេ បានធ្វើឲ្យការគាំទ្រ និងប្រតិបត្តិការកើនឡើងខ្លាំងជាងមុន។ សេវាហិរញ្ញវត្ថុដែលអតិថិជនតែងគាំទ្រ និងប្រើច្រើនជាងគេ គឺទូទាត់ប្រាក់កម្ចីពីគ្រប់ធនាគារ និងទូទាត់វិក្កយបត្រភ្លើង។ មិនតែប៉ុណ្ណោះ ភ្នាក់ងារយើងក៏ផ្តល់សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ទូទាត់វិក្កយបត្រទឹក បញ្ចូលលុយទូរស័ព្ទ រួមទាំងការដាក់-ដកប្រាក់ពីគ្រប់ធនាគារ យ៉ាងរហ័ស និងទាន់ចិត្ត។

យេង សារ៉ា

អតិថិជនកម្ចី និងធានារ៉ាប់រង

កាលស្វាមីខ្ញុំនៅរស់ គាត់ស្រឡាញ់ខ្ញុំណាស់ គាត់ជាមនុស្សល្អ និងជាមនុស្សតែម្នាក់គត់ដែលយល់ពីចិត្តខ្ញុំច្បាស់។ ក្រោយពេលស្វាមីខ្ញុំបានទទួលមរណភាពជាអកុសលដោយសារពុលអាហារ ខ្ញុំទទួលបានសំណងធានារ៉ាប់រងចំនួន ១៥លាន និង២សែនរៀល ពីក្រុមហ៊ុនធានារ៉ាប់រង ហ្វតេ តាមរយៈការប្រើប្រាស់កម្ចីពី ធនាគារ អេ អឹម ខេ។ ថវិកានេះពិតជាបានជួយសម្រាលបន្ទុកគ្រួសារខ្ញុំក្នុងគ្រាលំបាកបំផុត។ ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នា គួរតែមានធានារ៉ាប់រងទុកសម្រាប់ការពារគ្រួសារ ព្រោះវានឹងក្លាយជាបង្គោលទ្រទ្រង់ដ៏សំខាន់ សម្រាប់ហេតុការណ៍អកុសលកើតឡើងភ្លាមៗ។

ម៉ិល ស្រីយ៉ិន

ភ្នាក់ងារមេ

ពីភ្នាក់ងារធម្មតាក្លាយជាភ្នាក់ងារមេនៅចុងឆ្នាំ២០២៤ បានជួយឱ្យអាជីវកម្មរបស់នាងខ្ញុំរីកចម្រើន និងមានឈ្មោះល្បីល្បាញជាងមុនក្នុងសហគមន៍។

តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបពីភ្នាក់ងារខ្ញុំដូចជា ការដក-ដាក់ប្រាក់ពីគ្រប់ធនាគារ និងការទូទាត់វិក្កយបត្រនានា មិនត្រឹមតែធ្វើឱ្យអតិថិជនស្គាល់ភ្នាក់ងារខ្ញុំកាន់តែច្រើនប៉ុណ្ណោះទេ ថែមទាំងទទួលបានការគាំទ្រយ៉ាងយកចិត្តទុកដាក់ពី អេ អឹម ខេ ក្នុងការបង្ហាត់បង្រៀន និងដោះស្រាយបញ្ហាបច្ចេកទេសផ្សេងៗ យ៉ាងឆាប់រហ័ស ដែលជាចំណែកធ្វើឱ្យអាជីវកម្មមួយនេះកាន់តែមានភាពល្បីល្បាញ និងជោគជ័យ។

សៀ សេងហ៊ាប

អតិថិជនកម្ចី

ចាប់ពីឆ្នាំ២០២២មក ខ្ញុំបានប្រើប្រាស់កម្ចី អេ អឹម ខេ ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនសហគមន៍បានយ៉ាងទូលំទូលាយ ដោយបានពង្រីកអាងស្តុកទឹក និងរៀបចំប្រព័ន្ធទុយោទឹកស្អាត ដើម្បីជួយដល់ប្រជាពលរដ្ឋជាង ១.៥០០គ្រួសារ នៅស្រុកអង្គស្នួល។

អេ អឹម ខេ ផ្តល់លក្ខខណ្ឌស្នើកម្ចីដោយមិនត្រូវការទ្រព្យបញ្ចាំសម្រាប់ការពង្រីកអាជីវកម្មរបស់ខ្ញុំក្នុងការបំពេញបេសកកម្មបម្រើសហគមន៍។

នៅពេលខាងមុខ ខ្ញុំនឹងសហការជាមួយ អេ អឹម ខេ បន្ថែមទៀតដើម្បីបម្លែងទៅជាស្ថានីយបៃតងដោយប្រើប្រាស់ថាមពលសូឡាកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធភាពការងារ។

វង់ ណាវ៉ូ និងស្វាមី

ភ្នាក់ងារមេ

ចាប់ផ្តើមពីអាជីវកម្មលក់ចាប់ហួយ រហូតក្លាយជាភ្នាក់ងារមេរបស់ អេ អឹម ខេ ក្នុងឆ្នាំ២០២៥ អាជីវកម្មមួយនេះកាន់តែបន្តរីកចម្រើនទៅមុខ។

តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដ៏សំបូរបែបពីភ្នាក់ងាររបស់ខ្ញុំ ដូចជា សេវាដក-ដាក់ប្រាក់គ្រប់ធនាគារ ទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ និងសេវាទូទាត់ផ្សេងៗ នាងខ្ញុំមិនត្រឹមតែទទួលបានប្រាក់ចំណូលបន្ថែម និងចំណេះដឹងផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការនាំយកសេវាហិរញ្ញវត្ថុឱ្យកាន់តែជិតប្រជាពលរដ្ឋក្នុងសហគមន៍។

ឈុន ស្រីនី

អតិថិជនធានារ៉ាប់រង

ប្រសិនបើគ្មានបណ្ណសន្យារ៉ាប់រងពី អេ អឹម ខេ នោះទេ ស្ថានភាពគ្រួសារខ្ញុំកាន់តែពិបាកទៅថ្ងៃមុខ។

បន្ទាប់ពីបាត់បង់បង្គោលគ្រួសារដោយសារគ្រោះថ្នាក់ចរាចរណ៍ នាងខ្ញុំបានទទួលសំណងធានារ៉ាប់រងចំនួន ១៥,២ លានរៀល ពី អេ អឹម ខេ ហើយវាបានក្លាយជាបង្អែកដ៏សំខាន់ក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ខ្ញុំ។

ជាមួយនឹងការចំណាយមិនដល់ ១០០រៀល/ថ្ងៃ ការទិញបណ្ណសន្យារ៉ាប់រងខ្នាតតូចបន្ទាប់ពីស្នើកម្ចី គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ដើម្បីការពារអនាគតគ្រួសារពីហានិភ័យនានា។

ឡាន់ ឡាប

អតិថិជនធានារ៉ាប់រង

ខ្ញុំជាអតិថិជនតាំងពីឆ្នាំ២០១៨ ហើយខ្ញុំកាន់តែមានទំនុកចិត្តលើ អេ អឹម ខេ បន្ទាប់ពីទទួលបានសំណងធានារ៉ាប់រងសុខភាព ៧៤ម៉ឺនរៀល សម្រាប់ការព្យាបាលនៅមន្ទីរពេទ្យ។

ការទទួលបានសំណងធានារ៉ាប់រងតាមរយៈភ្នាក់ងារ អេ អឹម ខេ ស្រុកវ៉ារិន ជាមួយនឹងការផ្តល់សេវាកម្មប្រកបដោយភាពរួសរាយ និងមិនអស់កម្រៃសេវានេះ បានជួយសម្រាលបន្ទុកគ្រួសារខ្ញុំច្រើនមែនទែន។

អេ អឹម ខេ មិនត្រឹមតែផ្តល់កម្ចីប៉ុណ្ណោះទេ ថែមទាំងផ្តល់ការគាំពារយ៉ាងពិតប្រាកដដល់អតិថិជនគ្រប់ៗរូប។

ដែន សំអឿន

ភ្នាក់ងារ អេ អឹម ខេ

ខ្ញុំជាភ្នាក់ងារ អេ អឹម ខេ តាំងពីឆ្នាំ២០២០មកម៉្លេះ ហើយក៏ជាអតិថិជនកម្ចីផងដែរ។ បន្ទាប់ពីទទួលបាន កម្ចី៣វគ្គពី អេ អឹម ខេ អាជីវកម្មរបស់ខ្ញុំកាន់តែមាន ភាពរីកចម្រើន ជាពិសេសខ្ញុំបានពង្រីកដំណាំកសិកម្ម លើផ្ទៃដីជាង ៣ហិចតា រួមមាន ម្រេច កៅស៊ូ និង ទុរេន។ ក្នុងថ្ងៃអនាគត ខ្ញុំនឹងពង្រីកលើវិស័យកសិកម្ម ជាពិសេសចំការម្រេច និងទុរេនលើផ្ទៃដីរហូតដល់ ១០ហិចតា។ អ្នកស្រី អេង រ៉ាណែត អតិថិជនកម្ចី ខេត្តត្បូងឃ្មុំ

រុញ សុខអេង

អតិថិជនកម្ចី

អេ អឹម ខេ បានជួយខ្ញុំច្រើនណាស់ អំឡុងពេលខ្ញុំគ្មានចំណូលចូលទាល់តែសោះ។ ស្វាមីខ្ញុំបានបើកគណនីកូនឆ្លាត សន្សំសម្រាប់កូន និងបានខ្ចីប្រាក់ដែលមានធានា រ៉ាប់រងពី អេ អឹម ខេ ។ ជាអកុសល គាត់បានលាចាកលោកនេះ ប៉ុន្តែខ្ញុំទទួលបាន សំណងបីប្រភេទពី អេ អឹម ខេ រួមមាន ប្រាក់ ៥.០០០ដុល្លារ ពីគណនីកូនឆ្លាត លុប បំណុលចោលចំនួន ៤.៧៥០ដុល្លារ និងផ្តល់សំណងធានារ៉ាប់រង ៦០០.០០០រៀល បន្ថែមទៀតឲ្យខ្ញុំ និងកូន។

ហុង ហ័ង

ដែគូអាជីវកម្ម

ខ្ញុំតែងលើក AMK KHQR ឲ្យភ្ញៀវស្កេនទូទាត់ជារឿយៗ! ធ្វើបែបនេះ ខ្ញុំបានចូលរួម ចំណែកបរិច្ចាគថវិកាជូន មូលនិធិគន្ធបុប្ផាកម្ពុជាតាមរយៈកម្មវិធី «ស្តេន AMK ដើម្បីកុមារកម្ពុជា»។ លើសពីនេះ អេ អឹម ខេ ផ្តល់អត្រាការប្រាក់ខ្ពស់រហូតដល់ ៣,២៥%/ឆ្នាំ។

អ៊េង រ៉ាណែត

អតិថិជនកម្ចី

ខ្ញុំជាភ្នាក់ងារ អេ អឹម ខេ តាំងពីឆ្នាំ២០២០មកម៉្លេះ ហើយក៏ជាអតិថិជនកម្ចីផងដែរ។ បន្ទាប់ពីទទួលបាន កម្ចី៣វគ្គពី អេ អឹម ខេ អាជីវកម្មរបស់ខ្ញុំកាន់តែមាន ភាពរីកចម្រើន ជាពិសេសខ្ញុំបានពង្រីកដំណាំកសិកម្ម លើផ្ទៃដីជាង ៣ហិចតា រួមមាន ម្រេច កៅស៊ូ និង ទុរេន។ ក្នុងថ្ងៃអនាគត ខ្ញុំនឹងពង្រីកលើវិស័យកសិកម្ម ជាពិសេសចំការម្រេច និងទុរេនលើផ្ទៃដីរហូតដល់ ១០ហិចតា។ អ្នកស្រី អេង រ៉ាណែត អតិថិជនកម្ចី ខេត្តត្បូងឃ្មុំ

ហឿន ពុទ្ធា

ភ្នាក់ងារ អេ អឺម ខេ

ក្លាយជាភ្នាក់ងារ អេ អឹម ខេ ធ្វើឲ្យជីវភាពខ្ញុំធូរធារជាងមុន។ ភាគច្រើន នៅតំបន់នេះសម្បូរអ្នកទៅធ្វើការនៅប្រទេសកូរ៉េដូច្នេះហើយសេវា ដែលមានអតិថិជនគាំទ្រច្រើន គឺសេវាទទួលលុយពីប្រទេសកូរ៉េតាម E9Pay

ជា សំណាង

អតិថិជនកម្ចី

កម្ចីពី អេ អឹម ខេ ធ្វើឲ្យអាជីវកម្មខ្ញុំរីកចម្រើនជាងមុន មិនតែប៉ុណ្ណោះ ខ្ញុំទិញបានកង់បីឲ្យប្តី ប្រកបអាជីវកម្ម និងទិញបានដី១កន្លែង។

ជុំ ស្រស់

អតិថិជនធានារ៉ាប់រង

អេ អឹម ខេ បានផ្តល់ធានារ៉ាប់រងដល់គ្រួសារអ្នកស្រី ឆោម ស្រស់ យ៉ាង មានសុវត្ថិភាព ព្រមទាំងគ្មានការព្រួយបារម្ភ បើទោះបីជាគាត់ជួបរឿង អកុសលណាមួយ។

ក្រុមហ៊ុនសូឡាកម្ពុជា

អតិថិជនកម្ចី

ក្រុមហ៊ុន SOGE បានជួយដល់គ្រួសារកសិករប្រមាណ ១.១០០ គ្រួសារឱ្យមានភាពងាយស្រួលក្នុងការទទួលបានទឹកប្រើប្រាស់ សម្រាប់ស្រែចម្ការរបស់ពួកគេ ហើយការចំណាយក៏សមស្របផង ដែរ។ សកម្មភាពនេះមិនត្រឹមតែជួយសហគមន៍ឱ្យមានទឹកប្រើប្រាស់ សម្រាប់សកម្មភាពកសិកម្ម ដោយចំណាយទាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយថែរក្សាបរិស្ថានដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះ កញ្ចក់ទៅក្នុងបរិយាកាសផងដែរ។

ជឿន រី

អតិថិជនធានារ៉ាប់រង

លោក ឈឿន រី អតិថិជនធានារ៉ាប់រងខ្នាតតូច ខេត្តត្បូងឃ្មុំ ខ្ញុំបានស្នើកម្ចីពី អេ អឹម ខេ ដើម្បីពង្រីកមុខរបរលក់ចាប់ហួយ និងទិញបណ្ណសន្យារ៉ាប់រង ក្រោយមកប្រពន្ធខ្ញុំគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត។ ខ្ញុំទទួលបានសំណងពីបណ្ណធានារ៉ាប់រងចំនួន ៦.៦០០.០០០ រៀល និងទឹកប្រាក់ដែលនៅជំពាក់ចំនួន៣.៥០០ដុល្លារ ត្រូវបានលុបចោលទាំងអស់ពី អេ អឹម ខេ។

ប៊ុន រ៉ានី

ដៃគូអាជីវកម្ម

ជាទូទៅអតិថិជនជាង ៧០% ធ្វើការទូទាត់ប្រាក់មកខ្ញុំដោយស្កេន AMK KHQR ព្រោះមិនពិបាកអាប់សាច់ប្រាក់ឡើយ និងបានចូលរួមចំណែកជួយដល់កុមារកំពុងសម្រាកព្យាបាលផងដែរ។

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក