អេ អឹម ខេ ដាក់ចេញនូវផលិតផលសន្សំថ្មីគឺ “គណនីជំនាន់ថ្មី” ជាផ្លូវការ

ភ្នំពេញ, ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគណនីសន្សំថ្មីគឺ “គណនីជំនាន់ថ្មី” ឬ “New Gen Account”។

គណនីនេះបង្កើតឡើងជាពិសេសសម្រាប់យុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលមិនទាន់មានអត្តសញ្ញាណបណ្ណ ក្នុងគោលបំណងផ្ដល់ឱកាសឱ្យប្អូនៗអាចចាប់ផ្តើមប្រើប្រាស់គណនីធនាគារបានយ៉ាងងាយស្រួល និងបណ្តុះទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវក្រោមការគ្រប់់គ្រងពីឪពុកម្តាយ ឬអាណាព្យាបាល។ មិនតែប៉ុណ្ណោះ ប្អូនៗអាចពិនិត្យមើលសមតុល្យគណនី ការផ្ទេរប្រាក់ ការទូទាត់ក្នុងស្រុក និងចាត់ចែងប្រាក់សន្សំដោយខ្លួនឯងលើ AMK Mobile។

ទន្ទឹមនឹងនេះ ឪពុកម្តាយ ឬអាណាព្យាបាលរឹតតែមានភាពកក់ក្តៅ និងសន្តិភាពផ្លូវចិត្ត ព្រោះពួកគាត់អាចតាមដាន និងគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ ឬការចំណាយរបស់កូនៗបានយ៉ាងងាយស្រួលតាម AMK Mobile ប្រកបដោយសុវត្ថិភាពខ្ពស់។ ឪពុកម្តាយក៏អាចបង្កើត «គណនីជំនាន់ថ្មី» ដោយខ្លួនឯងលើ AMK Mobile។

អត្ថប្រយោជន៍ «គណនីជំនាន់ថ្មី» មានដូចជា៖

  • បទពិសោធន៍ហិរញ្ញវត្ថុថ្មី
  • បង្កើតវិន័យក្នុងការចាយ និងសន្សំ
  • ងាយស្រួលទូទាត់ និងមានសុវត្ថិភាព
  • ទទួលបាន $1 បន្ទាប់ពីបើកគណនី និងប្រាក់ត្រឡប់ 1% រាល់ការស្កេនប្រចាំខែ
  • តម្លើងទៅជាគណនីសន្សំពេញលេញដោយខ្លួនឯង (ឯករាជ្យ) ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ​ ហើយអាចប្រើប្រាស់សេវាហិរញ្ញវត្ថុពេញលេញពី អេ អឹម ខេ និង
  • អត្ថប្រយោជន៍ជាច្រើនទៀត

លក្ខខណ្ឌក្នុងការបើកគណនី៖

  • ជាឪពុក ឬ ម្តាយ ឬ អាណាព្យាបាលស្របច្បាប់របស់កូនដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ
  • ឯកសារបញ្ជាក់ទំនាក់ទំនង ដូចជា សំបុត្រកំណើត ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ។

បណ្តុះទម្លាប់ហិរញ្ញវត្ថុល្អៗដល់បុត្រធីតារបស់លោកអ្នកនៅថ្ងៃនេះ ដើម្បីអនាគតដ៏ភ្លឺស្វាង! 

របៀបបើកគណនី៖

ព័ត៌មានផ្សេងៗ

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក