ប្រើ AMK Mobile មានឱកាសឈ្នះរង្វាន់

ភ្នំពេញថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជាការលើកទឹកចិត្តដល់អតិថិជនទាំងអស់ដែលតែងតែធ្វើប្រតិបត្តិការលើ AMK Mobile សម្រាប់ការទូទាត់ ផ្ទេរប្រាក់ និងគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ ធនាគារ អេ អឹម ខេ បានដាក់ឱ្យដំណើរការយុទ្ធនាការថ្មីមួយគឺ «ប្រើ AMK Mobile មានឱកាសឈ្នះរង្វាន់» ។ យុទ្ធនាការនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ជាមួយនឹងការផ្តល់ជូនរង្វាន់សរុបចំនួន ១៣៣រង្វាន់ ដែលនឹងរើសអ្នកឈ្នះចំនួន ៣៣ រូបរៀងរាល់ខែ និងម្ចាស់រង្វាន់ធំចំនួន ១រូប។

រង្វាន់សរុបរួមមាន ម៉ូតូ Vespa S 2026 ចំនួន ១ គ្រឿង ម៉ូតូអគ្គិសនី TailG F56 2026 ចំនួន ៤ គ្រឿង ទូរសព្ទដៃ Samsung Galaxy A26 ចំនួន ៨ គ្រឿង និងមួកសុវត្ថិភាពចំនួន ១២០ រង្វាន់។

ការចាប់រង្វាន់នឹងធ្វើឡើងចំនួន៤លើក ដោយលើកទី១នឹងធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លើកទី២ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លើកទី៣ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៦ និងការចាប់រង្វាន់ធំនឹងធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៧។

របៀបទទួលបានឱកាសផ្សងសំណាង គ្រាន់តែធ្វើប្រតិបត្តិការលើ AMK Mobile៖

  • បញ្ចូលលុយទូរសព្ទ៖ រៀងរាល់ ៤ ដុល្លារ = ១ ឱកាស
  • បង់វិក្កយបត្រផ្សេងៗ៖ ១ ប្រតិបត្តិការ = ១ ឱកាស
  • វេរលុយក្រៅប្រទេស៖ ១ ប្រតិបត្តិការ = ១ ឱកាស
  • បង្កើតគណនីកូនឆ្លាត៖ ១ គណនី = ១ ឱកាស
  • បង្កើតគណនីអនាគត៖ ១ គណនី = ១ ឱកាស
  • បង្កើតគណនីសោធននិវត្តន៍៖ ១ គណនី = ១ ឱកាស
  • បង្កើតគណនីមានកាលកំណត់៖ រៀងរាល់ ១.០០០ ដុល្លារ = ១ ឱកាស​ (ផ្តល់ជូនចំពោះការបើកតាមទូរសព្ទដៃ រយៈពេលចាប់ពី ១២ ខែឡើងទៅ)

 

អំពី ធនាគារ​ អេ អឹម ខេ                                                

ធនាគារ អេ អឹម ខេ គឺជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែបជូនដល់អតិថិជនគ្រប់រូបនៅទូទាំងប្រទេស ជាពិសេសស្ត្រី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាពដែលពួកគាត់ចង់បាន។ ធនាគារមានបណ្តាញប្រតិបត្តិការនៅគ្រប់រាជធានី-ខេត្ត និងស្រុក-ក្រុង-ខណ្ឌទាំងអស់ក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន ១៤៣ កន្លែង និងភ្នាក់ងារជាង ៥.០០០ ទូទាំងប្រទេស។ ក្រៅពីសេវាកម្ចី និងប្រាក់បញ្ញើ ធនាគារក៏មានផ្តល់ជូននូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប រួមមាន៖ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ប៊េងកាសួររេន សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងកម្មវិធីធនាគារចល័ត AMK Mobile ដែលអាចស្កេនទូទាត់តាម KHQR រួមជាមួយសេវាហិរញ្ញវត្ថុជាច្រើនទៀត។

ព័ត៌មានផ្សេងៗ

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក