អេ អឹម ខេ បានចូលរួមក្នុងកម្មវិធីអបអរ “ទិវាសន្សំអាស៊ាន”

ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានចូលរួមក្នុងកម្មវិធីអបអរ “ទិវាសន្សំអាស៊ាន” ក្រោមប្រធានបទ «សន្សំប្រាក់ដោយភាពវៃឆ្លាត សន្សំប្រាក់ដោយក្ដីស្រលាញ់» ដែលប្រារព្ធឡើងនៅទីរួមខេត្តកំពត ក្រោមការរៀបចំដ៏ខ្ពង់ខ្ពស់របស់ ធនាគារជាតិនៃកម្ពុជា (NBC)។

ការប្រារព្ធកម្មវិធី “ទិវាសន្សំអាស៊ាន” ក្នុងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នេះធ្វើឡើងគឺដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការសន្សំប្រាក់ ដើម្បីធានាបាននូវអនាគតហិរញ្ញវត្ថុរឹងមាំ និងត្រៀមទប់ទល់នឹងស្ថានភាពបន្ទាន់ផ្សេងៗ។ ព្រឹត្តិការណ៍នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុ ដែលជាអាទិភាពចម្បងក្នុងយុទ្ធសាស្រ្តជាតិរបស់កម្ពុជាផងដែរ។

ដើម្បីរួមចំណែកជំរុញទម្លាប់សន្សំប្រាក់នេះ អេ អឹម ខេ ក៏បានរៀបចំដាក់តាំងស្តង់ក្នុងកម្មវិធី “ទិវាសន្សំអាស៊ាន” ដើម្បីចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុដូចជាវិធីសាស្រ្តសន្សំឲ្យមានប្រសិទ្ធភាព និងណែនាំពីភាពងាយស្រួលក្នុងការបើក និងប្រើប្រាស់គណនីសន្សំដែលមានអត្រាការប្រាក់ខ្ពស់ និងសុវត្ថិភាពខ្ពស់ ក្នុងកម្មវិធី AMK Mobile។

ទំនួលខុសត្រូវសង្គមសាជីវកម្ម

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក